Our Blog

24 Hour Drawing Day – October 20, 2012 (Khmer)

i Sep 6, 2012 Comments Off by

24-Hour-Comics-Day_2012_small1

Art: Chan Pisey. Colors: Kim Phally.

ជារៀងរាល់ឆ្នាំ អ្នក​គូរ​​​គំនូរ​ជីវចល​នៅ​ជុំ​វិញ​ពិភព​លោក​ តែងនាំគ្នាចូល​រួម​​ក្នុងទិវាគំនូរជីវចល២៤ម៉ោង។ ដូចគ្នាដែរ ​នៅ​​ថ្ងៃ​ទី​​២០ ខែ​តុលា​ ឆ្នាំ​២០១២​ នេះ Romeet Gallery នឹងរៀបចំទទួល​នូវក្រុម​វិចិត្រករ​របស់​កម្ពុជា​យើង​ ​​​​ ដែលរួមមានការអញ្ជើញចូល​រួម​ពីសំណាក់​អ្នក​គូរ​​គំនូរ​ជីវចល​នៅ​ជុំ​វិញ​ពិភព​លោកផងដែរ​ ហើយ​ពួកគេទាំងអស់គ្នានឹងព្យាយាមគូរ​​គំនូរ​ឲ្យ​បាន​ ២៤ ទំព័រ​ក្នុង​រយៈពេល​ ២៤ ​ម៉ោង​។

ការគូរគំនូរជីវចល២៤ម៉ោង​ គឺ​ជា​លំហាត់​ “គូរ​រូប​ដោយ​សេរី​” មួយ ​ដែល​ធ្វើ​ឡើង​ដើម្បីបំផុសនូវគំនិតច្នៃប្រឌិត​ថ្មីៗបន្ថែមទៀត។ អង្គការ Our Books ​បានបង្កើត​គម្រោង៖ ២៤​​ ម៉ោង ​ចាប់តាំង​ពី​ខែ​តុលា​ ឆ្នាំ​២០០៨​ មកម្ល៉េះ​ ដើម្បី​​ណែនាំ​វិចិត្រករ​​​​កម្ពុជា​ឲ្យស្គាល់ជាបណ្តើរៗ​នូវ​​​កិច្ចការដ៏​ពិសេសតែ​មួយ​គត់​នេះ​ និង​​​​​​​​​​សហគមន៍​គំនូរ​ជីវចល​​​សាកល​។

ដូច​ឆ្នាំ​មុន​ៗ​ដែរ​ យើង​ផ្ដល់​ជូន​ដល់​អ្នក​ចូល​រួមទាំងឡាយ​នូវ​ ‘ការផ្លាស់ប្តូររបស់កម្ពុជា’៖ ​​វិចិត្រករ​​​ម្នាក់​ – គំនូរ​មួយ​ទំព័រ -​ មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​។ ​វិចិត្រករ​​​ខ្មែរ​ជា​ច្រើន​មានកាតព្វកិច្ចការ​ងារ​ជាច្រើន​ដែលត្រូវបំពេញ ​ដូចជាការងារសាលា និង​កាតព្វកិច្ចគ្រួសារជាដើម​​ ប៉ុន្តែ​​​វិចិត្រករ​​​ទាំង​ឡាយណា​ដែល​មាន​ពេល​​ទំនេរត្រឹមតែ​​មួយ​ម៉ោង​​​​ គឺត្រូវបានស្វាគមន៍ឲ្យ​​ចូល​រួម​ក្នុង​ទិវាដ៏​សប្បាយ​រីក​រាយ​នេះ​​​!​​

ឆ្នាំ​នេះ​ គឺ​ជា​លើក​ទីបួន​ ដែល​​វិចិត្រករ​គំនូរជីវចល​កម្ពុជា​ នឹង​​ព្យាយាមសម្រេចឲ្យបា​នជា​រូបរាង​នូវទិវា​គំនូរ​ជីវចលមួយនេះ​ (​នឹងរាប់បញ្ចូលការចូលរួមនៅក្នុង​ទិវា​គូរ​គំនូរ​ ComiKaze ​របស់​ប្រទេស​អូស្ត្រាលី​ផង​ដែរ​)​។ វិចិត្រករ​​កម្ពុជា និង​បរទេស​​​ ត្រូវ​បានស្វាគមន៍​​ឲ្យ​ចូល​រួម​ក្នុង​ការគូរ​គំនូរ​ម៉ារ៉ាតុង នៅ​​បរិវេណ​​ជាន់​ទី១​នៃអាគារ​​ Romeet ដោយ​ចាប់​ផ្ដើម​ពី​ម៉ោង​ ៨​ ព្រឹក​គត់ នៅថ្ងៃ​ទី​២០ ខែ​តុលា​។

​​សម្ភារគូរគំនូរ ក្រដាស​ និង​កាហ្វេ​ នឹង​ត្រូវបានផ្តល់​ជូន​រហូត​ដល់​ម៉ោង ​៨ ​ព្រឹក​ នៃថ្ងៃបន្ទាប់​។ វិចិត្រករ​ទាំងឡាយ​ណា​ដែល​ចង់​ចែក​រំលែក​ស្នាដៃ​​របស់​ខ្លួន​ អាច​ចែករំលែកបាន​ដោយ​ផ្ទាល់​នៅ​លើ​វែបសាយត៍​ ឬ​តាម​រយៈ​កម្រង PDF/ebook ដែលត្រូវបាន​ប្រមូល​ចង​ក្រង​នៅ​សប្ដាហ៍​បន្ទាប់​។

បុគ្គលិកមកពី​​អង្គការ Our Books ដែលជាអង្គការគំនូរ​​មិន​​ស្វែង​រក​ប្រាក់​ចំណេញនៃ​ប្រទេស​កម្ពុជា​ (Nhim Soknea, Kim Phally) នឹង​ជួយពិនិត្យ​​ ស្កេន រាល់សន្លឹកការងារ​ និង​ជួយសម្រួល​រាល់សំណុំ​ឯកសារ​ទាំង​ឡាយ​​នៅ​ក្នុង​ព្រឹត្តិកាណ៍​នោះ​។

ស្នាដៃ​សិល្បៈរបស់លោកអ្នក​អាច​នឹង​ត្រូវបានបិទនៅ​លើជញ្ជាំងវិចិត្រសាលរបស់ Romeet កំឡុងពេល​ដែល​ព្រឹត្តិការណ៍នោះ​កំពុង​ដំណើរការ។ អ្នកអាចចូលមើលព័ត៌មានបានតាមរយៈ​ Webcam និង​​ Twitter បាន ​តាម​រយៈ http://SiewPhewYeung.org.kh/24​​។

  • វិចិត្រករ សូម​នាំ​មក​នូវ​គំនិត​ និង​ភាពសប្បាយ​រីក​រាយរបស់អ្នក​។ យើង​នឹង​បាន​ឃើញ​អ្នក ​នាំមកនូវ​គំនិត​ និង​ភាព​រីក​រាយ​ទាំង​នោះ​ នៅម៉ោង​ ៨ ព្រឹក ​នៃថ្ងៃ​​បន្ទាប់​!​
  • វិចិត្រករស្ម័គ្រចិត្ត៖ វិចិត្រករស្ម័គ្រចិត្តគ្រប់​សញ្ជាតិ​ទាំង​អស់​ ត្រូវ​បាន​ទទួល​ស្វាគមន៍​ ដោយ​មិន​គិត​ពី​កម្រិត​ជំនាញ​របស់​អ្នក​ឡើយ​ សូម​កុំ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចូលរួមសាក​ល្បងឲ្យសោះ​!
  • អ្នកមានចំណាប់អារម្មណ៍ តើអ្នកចូល​ចិត្ត​អាន​សៀវភៅ​គំនូរ​ជីវចលឬទេ?​ សូមអញ្ជើញ​មក​​ចុះ​ឈ្មោះដោយផ្ទាល់​ ឬ​​តាមរយៈវែប​សាយត៍។ ដើម្បី​ទស្សនា​សកម្មភាពវិចិត្រកម្ម​របស់វិចិត្រករ​ និងជួយ​លើក​ទឹក​ចិត្ត​ដល់​ពួក​គាត់​!​ យើង​​ពិតជាត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​គ្រប់បែបយ៉ាង​ពីអ្នក​។

សន្លឹក​​​រូបនានា អាច​ត្រូវបានដាក់លក់​ អាស្រ័យលើការសម្រេចចិត្តរបស់​វិចិត្រករ​។ យើង​ស្នើ​សុំ​ដល់​អ្នក​ទស្សនា​​ដែល​មាន​ចំណាប់​អារម្មណ៍​ចូលរួម សូម​គោរពរាល់​​ដំណើរការ​ដែល​ប្រកបដោយភាព​ច្នៃប្រឌិត​ផេ្សងៗរបស់​វិចិត្រករ​។

​​គំនូរដែលមានស្នាដៃល្អ​ៗ​បំផុតកាល​ពី​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩​ កំពុង​ត្រូវ​បាន​ចង​ក្រងជា​ឯកសារ​​​បោះ​ពុម្ព​ និង​ត្រូវ​បាន​រក្សា​ទុក​​នៅ​លើ​វែប​សាយត៍ជា​​ Who’s Who នៃ​​សិស្បៈ​គំនូរ​ជីវចល​ខ្មែរ​សម័យ​បច្ចុប្បន្ន​របស់​​អង្គការ​ Our Books ​ព្រមទាំង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​​​បណ្ណាសារ​របស់​គំនូរជីវចល២៤ម៉ោង (24 Hour Comics)​ ផងដែរ។​

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តិទៅ​​​ ម៉ោង​ ៨​ ព្រឹក​ ថ្ងៃ​សៅរ៏​ ទី​២០​ ខែ​តុលា​ ដល់​ម៉ោង ​៨ ​ព្រឹក​ ថ្ងៃ​អាទិត្យ​ ទី​​២១ ខែ​តុលា​ ឆ្នាំ២០១២។

ទីកន្លែងប្រារព្វ៖ វិចិត្រសាល​ Romeet ផ្លូវលេខ​ ១៧៨ រាជធានីភ្នំ​ពេញ កម្ពុជា​

លោកអ្នកអាចរកមើលព័ត៌មានលំអិតនៅគេហទំព័រ៖

Romeet on Web:

Facebook http://www.phareps.org/index.php?option=com_content&view=category&layout=blog&id=65&Itemid=201&lang=en

http://www.facebook.com/Romeet-Gallery/23438765994505

ព្រឹត្តិការណ៍នៅលើទំព័រ​ Facebook: http://www.facebook.com/events/100355440121465/

+855 (0)12 526 840 (John, Our Books)
+855 (0)92 95 71 71 (Soknea, Our Books)
+855 (0) 92 953 567 (Kate O’Hara, Romeet Gallery)

kate.romeet@gmail.com
contact@siewphewyeung.org.kh

Comments